លោកស្រី ផាក គឺ​ន​ហេ ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​មន្ទីរឃុំឃាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2017 ក+ ក-

​សេ​អ៊ូ​ល​៖​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​ចេញផ្សាយ​មុននេះ​បន្តិច​ថា អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឺ​ន​ហេ ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល បន្ទាប់ពី​ចំណាយពេល​អស់​ជាង​៩​ម៉ោង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សវនាការ​។​
​លោកស្រីត្រូវបានតុលាការ​បង្គាប់​ឱ្យ​ចាប់ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ​នយោបាយ​ជាមួយ​លោកស្រី ឆ​យ ស៊ូ​ន​ស៊ី​ល ដែល​ធ្វើឱ្យ​លោកស្រី​ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ទម្លាក់​ចេញពី​តំណែង កាលពី​ថ្ងៃទី​១០ ខែមីនា បើទោះជា​លោកស្រី​ធ្លាប់បាន​បដិសេធ​ការចោទប្រកាន់​នានា​ជា​ច្រើនដង​ក៏ដោយ​។
​លោកស្រី ផាក គឺ​ន​ហេ បាន​ក្លាយជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី​០៣ បន្ទាប់ពី​លោក Roh Tae-woo និង​លោក Chun Doo-hwan ដែល​ត្រូវបាន​តុលាការ​ឃាត់ខ្លួន​ក្នុង​សំណុំរឿង​បទឧក្រិដ្ឋ ដែល​អាច​នឹង​ប្រឈមមុខ​ជាប់ពន្ធនាគា​រយ៉ា​ង​តិច ១០​ឆ្នាំ ឬ​ច្រើនជាង​នេះ បើសិន​តុលាការ​រកឃើញថា លោកស្រី​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​មែន​នោះ​៕

fn-2017-03-31-09-50-58-0