ឌី​ជេ​ប្រចាំ​ក្លិប «​ឆេ​» ត្រូវ​ជន​មិន​ស្គាល់មុខ​លប​បាញ់ប្រហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2017 ក+ ក-

​ខេត្តសៀមរាប​៖​ឌី​ជេរ​ប្រចាំ​ក្នុង​ក្លិប «​ឆេ​» ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់ប្រហារ បណ្តាលឱ្យ​ត្រូវចំ​.​ពោះ​ខាងស្តាំ​១​គ្រាប់​របួសធ្ងន់ ខណៈ​ជនរងគ្រោះ​ចេញពី​ធ្វើការ​ត្រឡប់ទៅផ្ទះ​វិញ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៣ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៣១ មីនា ស្ថិតនៅ​ចំណុច​ជិត​ផ្សារ​ត្រាំ​នាគ ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ មាស សុធា​រ័ត្ន អាយុ​៣៤​ឆ្នាំ ជា​ឌី​ជេរ​នៅក្នុង​ក្លិប «​ឆេ​» ម្តុំ​ផ្សារ​ចាស់ មាន​ទីលំនៅ​ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ខេត្តសៀមរាប ។ ចំណែក​ជនបង្ក​ពុំ​ស្គាល់មុខ​ទេ មាន​ចំនួន​៤​នាក់ ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល ជិះ​ម៉ូតូ​ពុំ​ស្គាល់​ម៉ាក បាន​បាញ់​ទៅលើ​ជនរងគ្រោះ​រួច ជិះ​ម៉ូតូ​គេច​ទៅ​ទិស​ខាងត្បូង​បាត់​៕

4c48fd92-3f04-4f53-8cd3-e64bafaa4a49811f8f37-2586-40fb-ac19-2f6592ba0318