ក្របួច​ជនសង្ស័យ​៥​នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​ជាង​១​ម៉ឺន​គ្រាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដោយមាន​ការសម្របសម្រួល​ដោយ​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ខេត្ត​ផង​នោះ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ពីរ​ករណី​ផ្សេងគ្នា​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​រួម​និង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៥៨​ថង់​ធំ​ស្មើ​១១៥៨៦​គ្រាប់​និង​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១០​ថង់​ធំ​ទម្ងន់​៩៧៦,៧០​ក្រាម​។​
លោក កុយ ហៀ​ង ស្នងការ រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​បាន​ប្រាប់​អោយដឹងថា​៖​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូ​ថ្នាំញៀន​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​ព្រះពុទ្ធ ឃុំ​បឹងរាំង និង​ចំណុច​ភូមិ ស្រឡៅ​ទង ឃុំ​កំរៀង ក្នុងស្រុក​កំរៀង ដោយ​ក្នុង​បទ ល្មើស​ជាក់ស្តែង​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​រួមមាន​៖​ទី​១​ឈ្មោះ ញែ​ម សារឿន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជាម​ន្ត្រី​យោធា​ការពារ​ព្រំដែន​៥០៤ ជា​ម្ចាស់​ថ្នាំ​រស់នៅ​ភូមិ​អូរ​ដា ឃុំ​អូរ​ដា ស្រុក​កំរៀង​។ ទី​២​ឈ្មោះ​.​ឡុង ច​ន្ធូ ហៅ​ច​យ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ជា​បក្សពួក​រស់នៅ​ភូមិ​ស្វាយ​វែង ឃុំ​កំរៀង ស្រុក​កំរៀង​។ ទី​៣​ឈ្មោះ​.​ម៉ី​ល សុ​គង់ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជា​បក្សពួក​រស់នៅ​ភូមិ​សំរោង ឃុំ​អូរ​ដា ស្រុក​កំរៀង​។ ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន ៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​១០​ថង់​ធំ​ទម្ងន់​៩៧៦,៧០​ក្រាម​។ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​wy)​ចំនួន​៥៨​ថង់​ស្មើ​និង​ជាង​១១៥៨៦​គ្រាប់​មាន​ទម្ងន់​១០៨១,៦០​ក្រាម​។ រថយន្ត​ចំនួន​២​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​សមត្ថកិច្ច​កំពុង​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

17571762_1853392858232609_1549853029_o17693118_1853392871565941_1694123809_o