​ប្រជាពលរដ្ឋ​ សិស្សានុសិស្សខកបំណង​ជាមួយ​ស្ពាន​អាកាស​ថ្មើរជើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​សាលា​រាជធានី​ភ្នំពេញ​បាន​បើក​ស្ពាន​អាកាស​ថ្មើរជើង​២​កន្លែង អោយប្រើ​ប្រាស់​ជា​បណ្តោះ​អ​សន្ន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​រយៈពេល​កន្លងមកនេះ​ប្រជាពលរដ្ឋ​រួមទាំង​សិស្សានុសិស្ស បានបង្ហាញ​អារម្មណ៍​ខកបំណង ដោយសារតែ​ពួកគាត់​នៅតែ ដើរ​ឆ្លងកាត់​ផ្លូវ​ដដែល ដើម្បី​ឆ្លងទៅ​កាន់​ស្ពាន​អាកាស​ថ្មើរ ទើប​អាច​ឡើង​ឆ្លងកាត់​ស្ពាន​នេះ​បាន​។​
​ទោះយ៉ាងណា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា “​ដោយមាន​បញ្ហា​ចម្ងល់​ក្នុង​បណ្តាញ Facebook ស្តីពី​ករណី​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ផ្លូវជាតិ​លេខ ៤ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​នូវ​មតិយោបល់ និង​សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន ដូចខាងក្រោម​៖ ១-​ការសិក្សា​គម្រោង​ឈរលើ​ហេតុផល​បច្ចេកទេស និង​ផលប៉ះពាល់​ជា​ចម្បង គឺជា​ការសិក្សា​ដោះស្រាយ​បញ្ហា​ចរាចរ​ដោយ​រៀបចំ​ជា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្នុង​តំបន់ រួមមាន​បញ្ហា​លំហូរ​ចរាចរ បញ្ហា​ចំណតរថយន្ត បញ្ហា​សុវត្ថិភាព បញ្ហា​ថ្មើរជើង បញ្ហា​បណ្តាញ​ប្រឡាយ​បង្ហូរ និង​រៀបចំ​សណ្តាប់ធ្នាប់​អោយបាន​ល្អ​។ ២-​បញ្ហា​ផលប៉ះពាល់​ផ្សេងៗ ដូចជា​បណ្តាញ​អគ្គិសនី បណ្តាញទឹក បណ្តាញ​ប្រៃសណីយ៍​…​និង​ផលប៉ះពាល់​ប្រជាពលរដ្ឋ ជា​រឿង​សំខាន់ ។ ករណីនេះ បើ​ជណ្តើរ​ស្ពាន​ថ្មើរជើង​ចុះ ឬ​ឡើង​ចំ​ពីមុខ​ផ្ទះ​កៀក​មាត់ទ្វារ ម្ចាស់ផ្ទះ​នឹង​ជំទាស់​ដាច់ខាត​ដោយសារ​ជណ្តើរ​បិទ​មុខផ្ទះ​ប្រជាពលរដ្ឋ​។ ៣-​ផ្លូវ​ក្រៅ​សងខាង សម្រាប់តែ​យានយន្ត​ចេញ​និង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​សងខាង​ផ្លូវ​ប៉ុណ្ណោះ​ជា​ផ្លូវ​ចរាចរ​មិន​ច្រើន​ទេ ហើយ​បើ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ យានយន្ត​ត្រូវ​បត់​ទៅ​គន្លង​ផ្លូវកណ្តាល​ចំនួន ៦​ខ្សែ ដែលជា​ផ្លូវ​ល្បឿន​លឿន គ្មាន​ឧបសគ្គ​។ ៤-​ជួរ​រត់​ត្រង់​នឹង​គន្លង​ជណ្តើរ​ស្រប​ផ្លូវ​នេះ យើង​បង្កើតបាន​ចំណតរថយន្ត​ជាច្រើន​រួមទាំង​រៀបចំ​សួនច្បារ​ផងដែរ​។ ទីតាំង​នេះ បើ​ដោះស្រាយ​បញ្ហា​ចំណត​មិនបាន ការកកស្ទះ​ចរាចរ​ច្បាស់​ជា​កើតមាន​ដដែល​។ ៥-​ការរៀបចំ​ប្រឡាយ​បង្ហូរទឹក​និង​បណ្តាញ​លូ​។ ដោយសារ​ទីតាំង​នេះ ជា​តំបន់​រង​នូវ​ទឹកជំនន់​លិច យើង​បាន​សិក្សា​ទីតាំង​គ្រឹះ​ស្ពាន មិនអោយ​ប៉ះពាល់​ដល់​បណ្តាញ​ផ្លូវទឹក និង​បណ្តាញ​បំពង់​ក្រោម​ដី​ទឹកស្អាត​ផងដែរ​”
​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២​កន្លែង​ស្ថិតនៅ​តំបន់​ជម្ពូ​វ​ន្ត័ សម្រេចបាន​៩០% ដោយ​គ្រោង​នឹង​បញ្ចប់​នៅពេល​ឆាប់ៗ​ឬ​យ៉ាងយូរបំផុត​ឲ្យ​រួចរាល់​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​៕

17692298_1853381034900458_1919436378_o17692408_1853381028233792_53471567_o 17692529_1853381061567122_135977923_o 17693124_1853381044900457_489345853_o