ហាមមិនឲ្យមានការស្ទង់មតិការគាំទ្រគណបក្សមុនថ្ងៃបោះឆ្នោត
រាជធានីភ្នំពេញ៖មន្ត្រីអ្នកនាំពាក្យ គ.ជ.ប ត្រូវបានគេស្រង់សំដីថា គ.ជ.ប គ្រោងនឹងចេញបម្រាម មិនឲ្យមានការស្ទង់មតិ ពីប្រជាប្រិយភាពគណបក្សនយោបាយ នៅអំឡុងពេល១សប្តាហ៍ មុនថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់។ មន្ត្រីដដែលបញ្ជាក់ថា បម្រាមនោះមានន័យថា នៅមុនការបោះឆ្នោត អំឡុង៧ថ្ងៃ គឺហាមដាច់ខាត មានការស្ទង់មតិថា គណបក្សនយោបាយមួយណា ឈ្នះ, ចាញ់ នោះឡើយ។
មន្ត្រីអ្នកនាំពាក្យបន្ថែមថា បម្រាមនោះ គឺដើម្បីចៀសវាង កុំឲ្យមានការច្របូលច្របល់នៅមុន ការបោះឆ្នោតឈានចូលមកដល់។ ទន្ទឹមនោះគឺកុំឲ្យមាន គណបក្សនយោបាយមួយចំនួន ឆ្លៀតឱកាសគេងចំណេញនយោបាយទៅឲ្យគណបក្សរបស់ខ្លួន៕