ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើនចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែមេសា
រាជធានីភ្នំពេញ៖ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ភ្លៀងនឹងបន្តធ្លាក់ស្ទើរពាសពេញផ្ទៃប្រទេស ពីមធ្យមទៅច្រើន។ នេះបើយោងតាមសេចក្តីជូនដំណឹងពីការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានភ្លៀងធ្លាក់ខ្លាំងបែបនេះ ដោយសារតែជ្រលងសម្ពាធទាប ដែលរុញមកពីផ្នែកខាងត្បូង នៃសមុទ្រចិនខាងត្បូង បានប្រសព្វគ្នាជាមួយនឹងជ្រលងសម្ពាធខ្ពស់ ដែលរុញមកពីភាគខាងត្បូងនៃប្រទេសចិន ត្រត់តំបន់ដីសណ្តរទន្លេមេគង្គ៕