របាយការណ៍​បង្ក្រាប​គ្រឿង​ញៀន​ទូទាំង​ខេត្តបាត់ដំបង​ក្នុង​ខែមីនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2017 ក+ ក-

ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​យោងតាម​របាយការណ៍​ស្តីពី​លទ្ធផល​អនុវត្តន៍​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រចាំ​ខែមីនា​ចាប់ពី​ថ្ងៃទី​១​រហូតដល់​ថ្ងៃទី​៣១​ខែមីនា ឆ្នាំ​២០១៧​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៨០​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៣១​នាក់​ចាប់យក​គ្រឿងញៀន​ICE ចំនួន​៩៩៧,៦៨​ក្រាម​និង​wy​ចំនួន​១១៧៥៥​គ្រាប់​ស្មើរ​១០៩៧,៧១​ក្រាម​។​
លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់អោយដឹង​នៅ​ថ្ងៃទី​២ មេសា នេះ​ថា​៖​នៅក្នុង​យុទ្ធនាការ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៨០​ករណី​ក្នុងនោះ​ករណី​ជួញដូរ​ចំនួន​២០​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​២៩​នាក់​ក្នុងនោះ​ស្រី​៥​នាក់​។ លោក​បញ្ជាក់ថា ករណី​ប្រើប្រាស់​៦០​ករណី​ឃាត់ខ្លួន​១០២​នាក់​ក្នុងនោះ​ស្រី​១​នាក់ បញ្ជូនទៅ​មណ្ឌល​ស្តារនីតិសម្បទា ១៨​ករណី​មាន​ចំនួន​១៨​នាក់ អប់រំ​ត្រឡប់​ទៅ​សហគមន៍​វិញ​៤២​ករណី​មនុស្ស​ចំនួន​៨៤​នាក់​។​
ដោយឡែក​វត្ថុតាង​ដកហូត​បានរួម​មាន ថ្នាំញៀន​ICE ចំនួន​៩៩៧,៦៨​ក្រាម ថ្នាំញៀន​wy​ចំនួន​១១៧៥៥​គ្រាប់​ស្មើរ​១០៩៧,៧១​ក្រាម ដើម​កញ្ឆា​ចំនួន​១៦០​ដើម -​កញ្ឆា​ក្រៀម​ចំនួន​៣​គីឡូក្រាម ដើម​កញ្ឆា​ស្រស់​ចំនួន​១​គីឡូក្រាម រថយន្ត​ចំនួន​២​គ្រឿង ម៉ូតូ​ចំនួន​៣​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​២១​គ្រឿង​៕

17571762_1853392858232609_1549853029_o