រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2017 ក+ ក-

​ក្រចេះ​៖​យ៉ាងហោច​មាន​មនុស្ស​ម្នាក់​ស្លាប់ និង​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​រថយន្តបុក​ម៉ូតូ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៧ កាលពី​វេលា​ម៉ោង​១៤ និង​៤៥​នាទី នៅលើ​ផ្លូវជាតិ​លេខ​៧A ត្រង់ចំណុច​អូរ​បែក​ចាន ក្នុងភូមិ ឃុំ​ច​ង្រ​ង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​
​ជនរងគ្រោះ ១-​ឈ្មោះ ជា ទ្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ជនរងគ្រោះ​ពីរ​នាក់​ម្នាក់​ឈ្មោះ មុយ នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់ ចំណែកឯ​ម្នាក់ទៀត​ឈ្មោះ ឃីម វី ភេទ​ប្រុស អាយុ​១៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់​។​
​ក្រោយពេល​បង្កហេតុ អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ ។ សព​ជនរងគ្រោះ​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ​នៃ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រៃ​ណី​។ ចំណែកឯ​អ្នករងរបួស​ធ្ងន់​បាន​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​បង្អែក​ខេត្តក្រចេះ ។ វត្ថុតាង​ទាំង ២​គ្រឿង​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​រង់ចាំ​ការដោះស្រាយ​ពេល​ក្រោយ​៕

17761338_1855075081397720_1685432851_o17759213_1855075098064385_448385873_o17776569_1855075074731054_1487690409_o