អាមេរិក​ព្រមាន​ចាត់វិធានការ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2017 ក+ ក-

​អាមេរិក​៖​កាលពី​ម្សិលមិញ​ប្រធានាធិបតី​អាមេរិក​លោក ដូណ​ល ត្រាំ បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​ចាត់វិធានកា​រ​ឯកតោភាគី​ក្នុងការ​ដោះស្រាយ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​បស់​កូរ៉េខាងជើង ហើយ​អំពាវនាវ​ឲ្យ​ចិន​ជួយ​គាំទ្រ​។​
​ថ្លែងប្រាប់​សារព័ត៌មាន Financial Times លោក​ត្រាំ ថា លោក​នឹង​ជួប​ជាមួយ​មេដឹកនាំ​ចិន លោក ស៊ី ជីន​ពីង នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​នៅ​សហរដ្ឋអាមេរិក ហើយ​ឱកាស​នោះ​នឹងមាន​ការជជែក​ពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​បស់​កូរ៉េខាងជើង​។ ទន្ទឹម​នោះ​លោក​បញ្ជាក់ថា អ្វី​គ្រប់យ៉ាង​នឹង​បាន​ផល​ល្អ​បើសិន​ជាមាន​ការជួយ ឬ​មិនមាន​ការរារាំង​ពី​សំណាក់​រដ្ឋាភិបាល​ចិន​។​
​គួរ​បញ្ជាក់ថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែ​ចំនួន​៥​ដង​មកហើយ​គិត​ចាប់​រយៈពេល​២​ឆ្នាំ​កន្លងទៅនេះ ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​កាន់តែ​កើនឡើង​ខ្លាំង​៕

1