ស្លាប់​១១​នាក់ និង​របួស​ជាង​២០​នាក់​ករណី​បំផ្ទុះ​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2017 ក+ ក-

​ម៉ូស្គូ​៖​អាជ្ញាធរ​រុស្ស៊ី​និយាយថា មនុស្ស​យ៉ាងតិច​១១​នាក់​បាន​ស្លាប់ និង​ជាង​២០​នាក់ ផ្សេងទៀត​បាន​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំង​មួយ​បានកើត​ឡើង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ នៅឯ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយកន្លែង ស្ថិតនៅក្នុង​ទីក្រុង Saint-Petersbourg នៃ​ប្រទេស​រុស្ស៊ី​។
​ករណី​ផ្ទុះ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ២ និង​៤០​នាទី​រសៀល ចំពោះ​ពេលដែល​ការធ្វើ​ចរាចរណ៍​មាន​ភាព​មមាញឹក​ខ្លាំង​។ ករណីនេះ​ត្រូវបាន​អាជ្ញាធរ​រុស្ស៊ី​ចាត់ទុកថា ជា​អំពើ​ភេរវកម្ម ហើយ​ថា មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​មក​ទទួលខុស​ត្រូវ​លើ​ករណីនេះ​ទេ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Russian Today​។​
​គួរ​បញ្ជាក់ថា ស្ថានីយ​រថភ្លើង​ក្រោម​ដី​ជាច្រើន​កន្លែង ត្រូវបាន​បិទ​ដំណើរ​ជា​បណ្ដោះអាសន្ន​ផងដែរ​៕

fn-2017-04-04-02-01-13-0