មនុស្ស​ស្លាប់​២៩​នាក់ និង​របួស​៥៤​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មនុស្ស​ស្លាប់​២៩​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​៤៥​នាក់​ផ្សេងទៀត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្តបាត់ដំបង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៧​។​
​នៅក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១០​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៧​នេះ​ប្រធាន​អនុគ​ណះ​កម្ម​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត លោក ច​ន្ទ័ សុផល បានលើកឡើង នៅ​ដើមឆ្នាំ​២០១៧​កន្លងមកនេះ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្តបាត់ដំបង​បាន​កើតឡើង​ចំនួន​៤៥​លើក​បើ​ធៀប​និង​៣​ខែ​ចុងឆ្នាំ​២០១៦​បាន​ថយចុះ​១៣​លើក​បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​២៩​នាក់​ខ​ណះ​ឆ្នាំ​២០១៦​មាន​មនុស្ស​ស្លាប់​ចំនួន​៣១​នាក់​ថយចុះ​ជាង​ឆ្នាំ​ចាស់​២​នាក់​។
​លោក​អភិបាលខេត្ត​បាត់ដំបង​បាន​បន្ត​រថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ក្នុង​រយះពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​កើតមាន​ជា​ក្រុម​ដែល​បង្ករ​ឡើង​ដោយ​ការបើកបរ​ហួស​ល្បឿន​កំណត់ ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង មិន​ពាក់​ខ្សែក្រវ៉ាត់​ការពារ មិន​ពាក់មួក​សុវត្ថិភាព​និង​ការឡើង​ជែង​ដោយ​ប្រថុយប្រថាន​បង្ករ​អោយមាន​អ្នករបួស​ធ្ងន់ធ្ងរ​ដល់​ពិការ​និង​បណ្តាលអោយ​បាត់បង់​ជីវិត​មនុស្ស​ជាមួយ​ការខូចខាត​ទ្រព្យ​រដ្ឋ ឯកជន​យ៉ាងច្រើន បន្សល់​នូវ​ក្មេង​កំព្រា ស្ត្រី​មេម៉ាយ​និង​ប៉ះពាល់​ផលវិបាក​ជាច្រើន​ទៀត​ដល់​សង្គម​ទាំងមូល​។
​បើទោះជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​និង​អ្នកស្លាប់​រួមទាំង​អ្នករងរបួស​មានការ​ថយចុះ​ខ្លះ​ពិតមែន ក៍គ​ណះ​កម្ម​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានកំណត់​យក​ថ្ងៃទី​៤ ខែមេសា​ដែលមាន​មនុស្ស​ស្លាប់​តិច​បំផុត​ត្រឹម​ម្នាក់​កំណត់​ធ្វើ​ទិវា​សប្តាហ៍​ជាតិ​។ ជាការ​វាយ​ជួង​ជាថ្មី​ក្នុងការ​ដាស់តឿន​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​ថ្មើរជើង ទាំង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​អោយ​ផ្លាស់ប្តូរ​ឥរិយាបទ​មាន​សណ្តាប់ធ្នាប់ មានការ​អធ្យាស្រ័យ​អោយ​គ្នា​ពិសេស​ត្រូវគោរព​ច្បាប់​ចរាចរណ៍​អោយ​ត្រឹមត្រូវ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ទុក្ខសោក និង​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​៕

17793066_1855883717983523_631783631_n17806973_1855883744650187_844662223_n17505855_1855883707983524_2117118881_n