ហ៊ីយ៉ាន់ដាយ​ដឹក​ស៊ីម៉ងត៍​ចុះ​ពី​ភ្នំព្រឹក​ដាច់​កង​មុខ​ក្រឡាប់​ស្លាប់​២​នាក់ របួសធ្ងន់​៥​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈដែល​៥​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ត​ចុះ​ពីលើ​ភ្នំព្រឹក​បណ្ដាល​ឲ្យ​ក្រឡាប់​ដោយ​ខ្លួនឯង ដែលរ​កណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​១៤​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ចុះ​ពីលើ​ភ្នំព្រឹក មុខ​វត្ត​រត​នះ​ភ្នំព្រឹក ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក​។​
​រថយន្ត​ដែល​ក្រឡាប់​ម៉ាក HYUNDAI (​ហ៊ីយ៉ាន់ដាយ​) ពាក់​ស្លាក​លេខ 3B 6063 ដឹក​ស៊ីម៉ងត៍ ចេញពី​ស្រុក​សំពៅ​លូន ទិសដៅ​មក​ស្រុក​ភ្នំព្រឹក មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​ដាច់​កង់​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​តែម្តង​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១.​ឈ្មោះ រិ​ន ភារ​ម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ ស្នា​កណ្តាល ឃុំ​ដូន​ទៃ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ​(​ស្លាប់​)​។ ទី​២. ឈ្មោះ អ៊ី​ន ប៊ុន​ណាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​បឹង​ក្រឡ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​(​ស្លាប់​) ។ ចំណែក​អ្នករងរបួស​ទាំង​៥​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ព្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​អស់​ភ្លាមៗ​ក្រោយពេល​កើតហេតុ​។​
​បច្ចុប្បន្ន​សព​ត្រូវបាន​ប្រគល់អោយ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ត្រូវបាន​សម​ត្ថិ​យកមក​រក្សា​ទុក្ខ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

17779011_1856206127951282_1799751521_o17779026_1856206074617954_1651336270_o 17797261_1856206197951275_1735599426_o 17797478_1856206157951279_1322082098_o 17797770_1856206181284610_482581958_o