កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ផ្លោង​មួយ​គ្រាប់​ចូលក្នុង​សមុទ្រ​ជប៉ុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2017 ក+ ក-

​សេ​អ៊ូ​ល​៖​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​មួយ​គ្រាប់​ចូលទៅក្នុង​សមុទ្រ​ជប៉ុន​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia ចេញផ្សាយ​នា​មុននេះ​បន្តិច​។​
​ការធ្វើ​តេស្ដ​របស់​កូរ៉េខាងជើង​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៦ និង​៤២​នាទី​ព្រឹក​នេះ ចេញពី​តំបន់ Sinpo ឆ្ពោះទៅកាន់​សមុទ្រ​ជប៉ុន រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ទីក្រុង​ព្យុងយ៉ាង​ព្រមាន​ចាត់វិធានការ​សងសឹក បើសិន​សហគមន៍​អន្តរជាតិ​បន្ត​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ខ្លួន​។
​ដោយឡែក​បើតាម​ទីបញ្ជាការ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក មី​ស៊ី​ល​ដែល​កូរ៉េខាងជើង បានធ្វើ​តេស្ដ​គឺជា​ប្រភេទ មី​ស៊ី​ល​រយៈ​ចំងាយ​មធ្យម Pukguksong-2​។ ក៏ប៉ុន្តែ​ភ្លាមៗ​ពុំទាន់​មានការ​បញ្ជាក់ថា ការធ្វើ​តេស្ដ​មី​ស៊ី​ល​នេះ​ទទួលបាន​ជោគជ័យ ឬ​យ៉ាងណា​នោះទេ​៕

fn-2017-04-05-08-29-30-0