ស្លាប់​៦​នាក់ និង​របួស​១៨​នាក់​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​ឡា​ហ័​រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2017 ក+ ក-

​ប៉ា​គី​ស្ថាន​៖​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​បាន​បើក​ការវាយប្រហារ​អត្តឃាត​ទៅលើ​ក្រុម​ជំរឿន​យោធា​មួយ​នៅ​ទីក្រុង​ឡា​ហ័​រ ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ប៉ា​គី​ស្ថាន បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​៦​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ១៨​នាក់​ទៀត​រងរបួស ។ នេះ​ដោយ​យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ប្រចាំ​តំបន់​បញ្ចា​ប លោក ម៉ាលី​ក អា​ម៉េ​ដ ខាន់ បាន​និយាយថា ការ​បំផ្ទុះ​មួយ​ដែល​បាន​វាយប្រហារ​ទៅលើ​រថយន្តយោធា​មួយគ្រឿង​នោះ បានសម្លាប់​ទាហាន​៤​នាក់ និង​ជន​ស៊ីវិល ២​នាក់​។ រដ្ឋាភិបាល​ប្រចាំ​តំបន់ បាន​បញ្ជាក់ថា រថយន្តយោធា​នោះ ស្ថិតក្នុង​ដំណើរ​ចូលរួម​ការធ្វើជំរឿន​ជា​លើកដំបូង​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​រយៈពេល​ជិត ២​ទសវត្សរ៍​នេះ​៕

1