ក្រសួង​មិន​ទទួលស្គាល់​អនុប្រធាន​ទាំង​៣​របស់​បក្សសង្រ្គោះជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ទីបំផុត​ក្រសួងមហាផ្ទៃ​បាន​ជំទាស់​ជាថ្មីទៀត​នឹង​សមាភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្សប្រឆាំង ខណៈដែល​ក្រសួង​បានប្រកាស​ទទួលស្គាល់​តែ​លោក កឹម សុខា ជា​ប្រធាន​បក្ស​ថ្មី ចំណែក​អនុប្រធាន​៣​រូប​ទៀត មិន​ទទួលស្គាល់​ឡើយ ហើយ​មានន័យថា សមាជ​វិសាមញ​របស់​បក្ស​សង្គ្រោះ​ជាតិ នៅតែ​ខុសច្បាប់​ដដែល ។​
​យោងតាម​ប្រកាស​ព័ត៌មាន របស់​ក្រសួងមហាផ្ទៃ​សម្តេច ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ទ​ទួ​ស​ស្គាល់​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្វាគមន៍​ចំពោះ​ការសម្រេច​ដក​សារ​នយោបាយ «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​ប្រើ​រាស្ដ្រ​»​។​
​ប៉ុន្ដែ​ក្នុង​សេក​ច​ក្ដី​ប្រកាស ក្រសួងមហាផ្ទៃ​មិន​ទទួលស្គាល់​អនុប្រធាន​ប​ក្ស​៣​រូប​ទៀត របស់​គណបក្សប្រឆាំង​នោះទេ រួមមាន​លោក ប៉ុល ហំ​ម លោកស្រី មួរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ដោយ​លើក​ហេតុផល​ថា ការជ្រើសរើស​អនុប្រធាន​៣​រូប កាលពី​ថ្ងៃទី​២ មេសា ឆ្នាំ​២០១៧ នេះ គឺ​ខុស​នឹង​លក្ខន្ដិកៈ​ថ្មី របស់​គណបក្សប្រឆាំង​ត្រង់​ប្រការ​៤៧​ថ្មី ដោយ​ក្រសួង​ថា ការជ្រើសរើស​នេះបាន​ហួស​រយៈពេល​៣០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​លោក សម រង្ស៊ី លាលែង​ពី​តំណែង៕

sor_kheng_150714_sony