មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ដែល​កូរ៉េខាងជើង​បាញ់​ម្សិលមិញ​ទទួល​បរាជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2017 ក+ ក-

​វ៉ាស៊ីនតោន​៖​មន្ត្រី​ក្រសួងការពារជាតិ​រប​ស់​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា គ្រាប់​មី​ស៊ី​ល​ចុងក្រោយ​គេ ដែល​បាញ់​ដោយ​កូរ៉េខាងជើង គឺជា​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ «Scud» ហើយ​បានទទួល​ភាពបរាជ័យ​នៅក្នុង​ការហោះហើរ​។
​មន្ត្រី​រូបនោះ​បញ្ជាក់ថា គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ បាន​ហោះហើរ​ប្រមាណ​៦០​គីឡូម៉ែត្រ មុនពេល​បានទទួល​បរាជ័យ ក្នុងការ​ហោះហើរ ហើយ​បាន​ធ្លាក់ចូល ទៅក្នុង​សមុទ្រ​ជប៉ុន​។ នេះ​បើ​យោងតាម​សារព័ត៌មាន RT News​។​
​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ម្សិលមិញ​កូរ៉េខាងជើង​បាន​ពា​ញ់​សាកល្បង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​មួយ​គ្រាប់ ចេញពី​តំបន់​ដែល​ធ្លាប់​បាញ់​កាលពី​ពេលមុន គឺ​នៅ​ជិត​ទីក្រុង Sinpo របស់​កូរ៉េខាងជើង​៕

07112326