ដោយ៖ប៉ែន សុផល
បាត់ដំបង៖ព្រះសង្ឃ និងសីលវត្តីចំនួន២៦អង្គ/នាក់នៅក្នុងវត្តវត្តបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងបានពុលចំណីអាហារកាលពីល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧។
ជាមួយគ្នានេះនៅព្រឹកថ្ងៃទី០៦ខែ មេសា ឆ្នាំ ២០១៧ នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការីរួមដំណើរដោយអនុសាខាស្រុកបានចុះសួរសុខទុក្ខ ព្រះសង្ឃ និងសីលវត្តីចំនួន២៦អង្គ/នាក់។ ព្រះសង្ឃ និងសីលវត្តីទាំង២៦អង្គ/រូបនោះ ដែលបានចូលរួបបំបួសវគ្គខ្លីចំនួន១០ថ្ងៃចាប់ពីថ្ងៃទី ៣១ខែមីនា ដល់ថ្ងៃទី១១ខែមេសាឆ្នាំ២០១៧ ដែលបានពុលចំណីអាហារ ក្នុងនោះ១០អង្គ/រូបដែលកំពុងបន្តសម្រាក់ព្យាបាលនៅមណ្ឌលសុខភាពបវេល១។
ក្នុងឱកាសនោះលោកប្រធាន បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់គិតគូរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ ជាពិសេសព្រះសង្ឃ និងសីលវត្តី គ្រប់ព្រះអង្គ/រូប ប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
ពិសេសសូម ព្រះអង្គទាំងអស់ និងសីលវត្តគ្រប់រូប យកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការឆាននិងហូបចុច ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងសូមឲ្យឆាប់ជាសៈស្បើយពីជំងឺ និងសូមថ្លែងអំណរគុណចំពោះអនុសាខាស្រុក និងលោកគ្រូពេទ្យដែលបានយកចិត្តទុកដាក់និងបានរាយការណ៍ជួនថ្នាកដឹកនាំបានទាន់ពេលវេលា ។
លោកជាមួយគ្នានេះប្រធានបាននាំយកអំណោយប្រគេន និងជូនដល់ព្រះសង្ឃដែលកំពុងសម្រាកព្យាលបាលចំនួន ១០អង្គ/រូប ក្នុងមួយអង្គ/រូបទទួលបាន ថវិកា២០,០០០៛ គ្រូពេទ្យ៦នាក់ ម្នាក់៥០,០០០៛ និងបានប្រគេនបច្ច័យព្រះសង្ឃដែលរៀបចំពីធីបំបួសថវិកាចំនួន ១០០$ផងដែរ ៕