ព្រឹក​នេះ​សភា​នឹង​បើក​កិច្ចប្រជុំ​​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រដ្ឋសភា​កម្ពុជា នឹង​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​០៨ នីតិកាល​ទី​៥ នៅវេលា​ម៉ោង​៨ និង​០០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៧​នេះ ដោយមាន​របៀបវារៈ​ចំនួន​៤​សំខាន់ៗ​រួមមាន ៖
១៖ ព្រះរាជសារ​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ នីតិកាល​ទី​៥​។​
២៖ របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ និង​លើក​ទី​៨ នីតិកាល​ទី​៥​។​
៣៖ ការពិភាក្សា និង​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មន្ត្រីរាជការ នៃ​ក្រុម​នីតិប្បញ្ញត្តិ​។​
៤៖ ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​ពិធីសារ​ទី​៣ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ នៅក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ ក្នុងចំណោម​រាជរដ្ឋាភិបាល នៃ​ប្រទេស​សមាជិក​សមគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ ។​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​សម្តេច ហេង សំរិន នឹង​ចូល​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នេះ​៕

3fe25a1c-0350-4b77-9035-60a29373cc19fn-2017-04-06-15-06-12-0