សមត្ថកិច្ច​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ឃាត់​អ្នកកាសែត​ជាង​២០​នាក់ រឿង​ថតរូប​ឡាន​ដឹកឈើ​ទៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2017 ក+ ក-

​រតនគិរី​៖​ព្រឹក​មិញ​នេះ អ្នកឆ្លើយឆ្លង​ព័ត៌មាន​មេគង្គ​ប៉ុស្តិ៍ បាន​ឲ្យ​ដឹងថា ក្រុមអ្នកកាសែត​ចំនួន​២៧​នាក់ នាក់​មកពី​អង្គភាព​ផ្សេងៗ​គ្នា ត្រូវបាន​ប្រធានស្តីទី​ប៉ុស្តិ៍នគរបាល ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្ត​រតនគីរី លោក សុខ សំអាន បាន​បញ្ជា​ឲ្យ​កូនចៅ​ហៅ​ទៅ​សួរនាំ ទាមទារ​ឲ្យ​បង្ហាញ​លិខិត​បញ្ជា​បេសកកម្ម​(​ប៉េ​) និង​ធ្វើ​ការអប់រំ​មួយរយៈ​ខ្លី ខណៈដែល​អ្នកកាសែត​ទាំងនោះ បាន​ព្យាយាម​ថតរូប​រថយន្ត​ដឹកឈើ​ប្រណីត​ប្រមាណ​ជិត​៣០​គ្រឿង ដែល​ឈប់​តម្រង់​ជួរ​គ្នា​ត្រៀម​ដឹក​ចេញ​ឆ្លងដែន​ចេញទៅ​កាន់​ប្រទេស​វៀតណាម ។​
​មេគង្គ​ប៉ុស្តិ៍ នឹង​បន្ត​ផ្សាយ​ជូន​បន្ថែមទៀត ពី​ព័ត៌មាន​ខាងលើនេះ នៅពេល​បន្ទាប់​៕

Untitled