មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​៩​នាក់​ពុល​នំផ្លែអាយ​នៅ​ស្រុក​លំផាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2017 ក+ ក-

​ខេត្តរតនគិរី​៖​យ៉ាងហោចណាស់​មាន​មនុស្ស​ក្មេង​ចាស់​៩ នាក់​បាន​ពុល​នំផ្លែអាយ​ដួលរ​ណូ​ក​រណែល​ពេញ​ផ្ទះ​បន្ទាប់ពី​ពួកគាត់​បាន​ហូប​នំផ្លែអាយ​រួច​។ ហេតុការណ៍​ពុល​នំផ្លែអាយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​នឹង​៣៥​នាទី​ល្ងាច ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៧​នេះ នៅត្រង់ចំណុច​ទឹកអំពៅ ស្ថិតនៅ​ក្នុងភូមិ​ចាំង​រ៉ា ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី​។​
​ប្រភពពី​នគរបាល​ប៉ុ​ស្ថ៍​ឃុំ​បា​តាង​បាន​ឲ្យ​ដឹងថា មាន​ប្រជា​ការពារ​ភូមិ​ចាំង​រ៉ា បាន​រាយការណ៍​ប្រាប់ថា មាន​ករណី​ប្រជាពលរដ្ឋ​មួយ​គ្រួ​សារបាន​ហូប​នំផ្លែអាយ​ដែល​ពួកគាត់​បាន​ទិញ​ម្សៅ​នៅ​កន្លែង​លក់​ចាប​ហ៊ួ​យមក​ធ្វើ​នៅផ្ទះ​គឺ​ម្សៅ​អង្ករដំណើប​ធ្វើ​ផ្ទាល់ដៃ​ខ្លួនឯង ហើយ​នាំ​កូនចៅ​ហូប​ម្នាក់​១​គ្រាប់​អ្នកខ្លះ​២ គ្រាប់ ក្រោយមក​ក៍មាន​អាការ​:​ទុន​ដៃជើង នឹង​ក្អួតចងអោរ​ភ្លាមៗ​តែម្តង​។​
​ប្រភព​បន្តថា ជនរងគ្រោះ​មាន​ចំនួន​៩ នាក់ ប្រុស​៥ នាក់ ស្រី​៤ នាក់ ត្រូវបាន​សាច់ញ្ញាតិ​ដឹកបញ្ជូន​តាម​រថយន្ត​ឯកជន​យកទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។​
​ក្រោយពី​កើតហេតុ កម្លាំង​នគរបាល​ប៉ុ​ស្ថ៍​ឃុំ​បា​តាង​បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​។ ទោះយ៉ាងណាជនរងគ្រោះ​ទាំង​៩​នាក់​ខាងលើនេះ តែ​ពុំ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​នោះឡើយ​៕

1-221-23