ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​លួច​ទូរទស្សន៍​ក្នុងផ្ទះ​សំណាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​បានធ្វើការ​ឃាត់ខ្លួន​ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​លួច​ដោះយក​ទូរទស្សន៍​នៅក្នុង​ផ្ទះសំណាក់ យឺ​ហោ បៃតង កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់ យឺ​ហោ បៃតង ផ្លូវ​លេខ​៩០៧ ក្រុម​១៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​នោះ​១/​ឈ្មោះ ប៉ិន ស៊ុយ​ទ្រី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល សង្កាត់​សាមគ្គី ខណ្ឌទួលគោក និង​ម្នាក់ទៀត​ឈ្មោះ ឃិន ពិសី ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៨ ផ្លូវ​២១៩ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។​
​ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ឈាង បញ្ញា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦២៥​អា ក្រុម​១៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ រឺ​ឯ​សំភារៈ​ដកហូត​រួមមានៈ រថយន្ត​មួយគ្រឿង​ម៉ាក Vito ពណ៌​ទឹកមាស គ្មាន​ស្លាក​លេខ​, ទូរទស្សន៍ មួយគ្រឿង ម៉ាក Sumsung ទំហំ ៣២​អ៊ី​, វ៉ា​លី​អូស​ចំនួន ១ ពណ៌​ខ្មៅ​សម្រាប់​ដាក់​ទូរទស្សន៍​ធ្វើ​សកម្មភាព​, ទុលរ​វ៉ិ​ស​ចំនួន មួយ​ដើម និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​
​សមត្ថកិច្ច​បាន​បន្តទៀត​ថា នៅ​មុនពេល​កើតហេតុ គឺ​ជនសង្ស័យ​ប្រុស​ស្រី ២​នាក់​ខាងលើ បាន​ជិះ​រថយន្ត មួយគ្រឿង ម៉ាក Vito ពណ៌​ទឹកមាស គ្មាន​ស្លាក​លេខ បានមក​ជួល​បន្ទប់​លេខ ២០៣ ដើម្បី​ស្នាក់នៅ លុះដល់​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ពួកគេ​ទាំង ២​នាក់​បាន​ចុះ​មកវិញ ថែមទាំង​បាន​អូស​វ៉ា​លី​មកជា​មួយ​ផង ហើយ​អ្នក​ដែល​មើល​ការខុសត្រូវ​នៅផ្ទះ​សំណាក់​ខាងលើ បាន​សុំ​កូនសោរ​បន្ទប់​ពួកគាត់​វិញ តែ​ជនសង្ស័យ​ប្រុស​ស្រី ២​នាក់​នោះ មិន​ព្រម​ប្រគល់​កូនសោរ​បន្ទប់​ឲ្យ​ទៅ​អ្នកមើលការខុសត្រូវ​នៅ​ទីនោះ​វិញ​ទេ ។ ភ្លាមៗ​នោះ ដោយមាន​ការសង្ស័យ ក៏បាន​ដើរ​ឡើងទៅ​បន្ទប់​ជួល​លេខ​២០៣ ហើយ​យក​កូនសោរ​ទៅ​ចាក់​បន្ទប់ ស្រាប់តែ​បើក​មើល​ទៅបាន​បាត់​ទូរទស្សន៍​នៅក្នុង​បន្ទប់​តែម្តង​។
​ក្រោយមក អ្នកមើលការខុសត្រូវ​ក៏បាន​ចុះមក​វិញ ហើយ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ពួកគេ​ទាំង ២​នាក់​នោះ​ទៅកាន់​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​។​
​បច្ចុប្បន្ន​ជនសង្ស័យ ២​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​និង​រក្សាទុក បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាកា​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

34287706342877053428770334287707