ឃាត់ខ្លួន​អ្នកលក់​ម៉ាំ​ល្ហុង​ម្នាក់​ចាប់រំលោភ​ក្មេងស្រីអនីតិជន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2017 ក+ ក-

​ខេត្ត​ស្វាយ​រៀង​៖​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ចោមរោម​មើល​យ៉ាងច្រើន​កកកុញ ខណៈដែល​ឮ​សមត្ថកិច្ច​នគរបាល​បានទទួល​ពាក្យបណ្ដឹង​ពី​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​ថា បុរស​អ្នកលក់​ម៉ាំ​ល្ហុង​ម្នា​ក់បាន​ចាប់រំលោភ​រហូត​បានសម្រេច​។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៧ ស្ថិតក្នុង​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​
​យោងតាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយរៀង​បញ្ជាក់ថា បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ផន ចំរើន អាយុ ២៤​ឆ្នាំ មុខរបរ លក់​ម៉ាំ​ល្ហុង​មាន​ទីលំនៅ​ភូមិ​ព្រែ​កតា​មែ​ម ឃុំ​ព្រែ​កតា​មែ​ម ស្រុក​កោះធំ ខេត្ត កណ្ដាល បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះសំណាក់​មហាលាភ ស្ថិតនៅ​ភូមិ​ស្វាយរៀង សង្កាត់​ស្វាយរៀង ក្រុង ស្វាយរៀង​។ រីឯ​ក្មេងស្រី​រងគ្រោះ​មាន អាយុ​១៣​ឆ្នាំ​។ សមត្ថកិច្ច​នគរបាល​បញ្ជាក់ទៀតថា កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​ព្រឹក ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៧ ស្ត្រី​ឈ្មោះ ម៉ី សារិន អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយរៀង បាន​ចូលមក​ប្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ដោយ​ប្តឹង​ទៅលើ​ឈ្មោះ ផន ចំរើន ថា បាន​រំលោភ​សេពសន្ថវៈ ទៅលើ​ក្មួយ​ស្រី​របស់ខ្លួន រហូត​បា​នស​ម្រ​ច​កាលពី​យប់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៧ នៅលើផ្ទះ របស់​ឈ្មោះ កើត វិចិត្រ នៅ​ភូមិ មេភ្លើង សង្កាត់ ស្វាយរៀង​ក្រុង ស្វាយរៀង ។​
​ប្រភព​បន្តថា ក្រោយមក​គាត់ ក៏មាន​ការងឿងឆ្ងល់​និង​អាកា​រះ​ក្មួយ​ស្រី​ខុសធម្មតា​ទើប​សួរនាំ​ក៏​បែកធ្លាយ​តែម្ដង​។ ក្រោយពី​សមត្ថកិច្ច​បាន​សួរនាំ​ជនសង្ស័យ​ឈ្មោះ ផន ចំរើន ក៏បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅលើ​ជនរងគ្រោះ​ប្រាកដ​មែន ។​
​បច្ចុប្បន្ន បុរស​ជា​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕

copy-right-new-70-1