ដោយ៖ប៉ែន សុផល
បាត់ដំបង៖ស្ត្រីភវ័យក្មេងម្នាក់ត្រូវបានម្ចាស់ផ្ទះឃើញអង្គុយស្លាប់យ៉ាងអាណោចអាធម៌នៅក្នុងបន្ទប់ផ្ទះជួលសង្ស័យជាករណីខ្យល់គរ។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០ និង២០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ផ្ទះជួល ស្ថិតត្រង់ចំណុចក្រុមទី៣ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចនៅមូលដ្ឋានបានប្រាប់ថា៖ជនរងគ្រោះខាងលើមានឈ្មោះ រិន មករា ភេទស្រី អាយុ២៩ឆ្នាំរស់នៅក្រុមទី៣៣ភូមិព្រែកមហាទេព្យ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានចុះទៅដល់ពិនិត្យនិងធ្វើកោសលវិច្ច័យ ឃើញថា ជនរងគ្រោះអាចនិងខ្យល់គហើយរអិលអុកគូថបណ្តាលអោយស្លាប់តែម្តង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយទៅបងប្អូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕