ខេត្តព្រៃវែង៖ដោយអំណាចតណ្ហាបុរសជាឪពុកបានចាប់រំលោភកូនស្រីបង្កើតខ្លួនឯងជាច្រើនដងចាប់ពីអាយុ១៧ឆ្នាំរហូតមកឥលូវ ម្តាយឈឺចាប់ក្តៅស្ទើរបែកដើមទ្រូងសម្រេចចិត្តសមត្ថកិច្ចចាប់ខ្លួន។ ករណីឃាត់ខ្លួនបុរសខាងលើបានធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទីដោយទទួលបានពាក្យបណ្តឹងពីឈ្មោះ ឯម អ៊ាន ភេទស្រីអាយុ៤០ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ។
ឪពុកល្មោមកាមរូបនេះឈ្មោះ ម៉ៅ នី អាយុ៣៦ឆ្នាំ ចំណែកកូនស្រីរងគ្រោះឈ្មោះ ម.អ អាយុ១៩ឆ្នាំ រស់នៅភូមិ ព្រៃធំឃុំ ស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
តាមពាក្យបណ្តឹងបានរៀបរាប់ថា ឈ្មោះ ម៉ៅ នី អាយុ៣៦ឆ្នាំត្រូវជាប្តី និងឪពុកបានចាប់រំលោភសេពសន្ថវៈកូនស្រីបង្កើតខ្លួនឯងអស់រយៈពេលជាង២ឆ្នាំចាប់ពី២០១៥ជាច្រើនលើករហូតដល់ថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០១៧ជាថ្ងៃចុងក្រោយនៅប្រទេសថៃពេលធ្វើសកម្មភាពម្តងៗតែងតែគំរាមមកកូនកុំឲ្យនិយាយប្រាប់ម្តាយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញា និងកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕