រាជធានីភ្នំពេញ៖បុរសជនជាតិម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង គ្រាដែលតខ្សែភ្លើងម៉ូទ័របូមទឹកទុកលេងពេលចូលឆ្នាំ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខវត្តព្រែកតាគង់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចៅ លាប ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទត្រី ស្នាក់នៅភូមិកើតហេតុខាងលើ។ សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅតខ្សែភ្លើងចេញពីម៉ូទ័រក្នុងផ្ទះចុះទៅបូមទឹកនៅក្នុងទន្លេ ដើម្បីដាក់ក្នុងពៀងក្នុងឲ្យបងប្អូនលេងពេលចូលឆ្នាំ ស្រាប់តែខ្សែភ្លើងដែលតនោះ មានដាច់ ហើយក៏បានឆក់ស្លាប់ដួលទៅក្នុងទឹកតែម្នាក់ឯង។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ រួចក៏បានធ្វើកោសវិច័យពិនិត្យទៅឃើញថា ជនរងគ្រោះពិតជាឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន ហើយក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕