ក្រុមរដ្ឋអាជ្ញា​សម្រេច​ចោទប្រកាន់លោកស្រី ផាក គឺ​ន​ហេ ពី​​បទ​ពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2017 ក+ ក-

​សេ​អ៊ូ​ល​៖​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក គឺ​ន​ហេ និង​ប្រធាន​ក្រុមហ៊ុន Lotte Group លោក Shin Dong-bin ត្រូវបាន​ក្រុម​រដ្ឋ​អាជ្ញាធរ​កូរ៉េខាងត្បូង​កាលពី​ម្សិលមិញ​ស​ម្រ​ច​ធ្វើការ​ចោទ​កាន់​ជា​ផ្លូវការ​លើ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​។ នេះ​បើ​យោងតាម​ការ​សារព័ត៌មាន Channel News Asia​។​
​ក្រុម​រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​លោកស្រី ផាក ថា បាន​ផ្សំគំនិត​ជាមួយ​មិត្តភក្តិ​ឈ្មោះ ឆ​យ ស៊ូ​ន​ស៊ី​ល ក្នុងការ​លេបទឹក​ប្រាក់​១៦​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន Lotte​។ ទន្ទឹម​នោះ​លោកស្រី ផាក ក៏បាន​ទទួលរង​ការចោទប្រកាន់​ទៀតថា បាន​ប្រើប្រាស់​អំណាច​ជា​ប្រធានាធិបតី កៀបសង្កត់​អ្នកជំនួញ​នានា ឲ្យ​ផ្តល់ជំនួយ​ដល់​មូលនិធិ​សប្បុរសធម៌​របស់ ឆ​យ ស៊ូ​ន​ស៊ី​ល ដោយ​គ្មាន​មូលដ្ឋាន​។​
​ទោះបីយ៉ាងណា​ជុំវិញ​ការចោទប្រកាន់​ខាងលើ​ក្រុមហ៊ុន Lotte ក៏បាន​ច្រានចោល​ទាំងអស់ ជាពិសេស​គឺ​ទំនាក់ទំនង​ជាមួយនឹង​លោកស្រី ផាក ហើយ​សូម្បីតែ​លោកស្រី ផាក ខ្លួនឯង និង​លោកស្រី ឆ​យ ក៏​នៅតែ​បន្ត​ច្រានចោល នូវ​រាល់​ការចោទប្រកាន់​ទាំងអស់​ផងដែរ​៕

fn-2017-04-17-05-10-14-0