វៃ​ប្លន់​យក​ម៉ូតូ ZOOMER X បានសម្រេច​នៅ​ជិត​ប៉ុស្តិ៍​នគរ​បាល​ចោមចៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2017 ក+ ក-

​ភ្នំពេញ​៖នារី​ម្នាក់​ដែល​ទើប​មកពី​លេង​ផ្ទះ​យាយ​ត្រូវ​ជនសង្ស័យ​ម្នាក់​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ហើយ​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព​បង្ក​ការភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៨ និង​២០​នាទី​យប់​ថ្ងៃទី​១៧ ​ខែមេសា​ ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
​ជនរងគ្រោះ​ឈ្មោះ ម៉ា ស្រី​តា​ល់ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ម៉ូតូ​ដែល​ជនសង្ស័យ​វាយ​ប្លន់​នោះ​ម៉ាក​zoomerx ពណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DO 3339. ។
តាម​សំដី​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រូបនាង​បាន​ជិះ​ម៉ូតូ​មកពី​លេង​ផ្ទះ​យាយ​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ដើរមក​ស្ទាក់​មុខ​ហើយ​វាយ​បណ្តាលអោយ​ធ្លាក់​ពីលើ​ម៉ូតូ​រួច​ក៏​ដណ្តើម​ម៉ូតូ​ជិះ​ទៅ​បាត់​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​និង​បាន​ត្រឹម​ដឹក​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ដើម្បី​កំណត់​មុខ​សញ្ញាណ​៕

18009778_1863763133862248_1327473184_n18009318_1863763153862246_277967651_n