អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​១,៦​លាន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​ថ្លែងថា ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរ​ជាតិប្រមាណ​១,៦​លាន​ទៅ​១,៧​លាន​នាក់​បាន​ទៅលេង​កម្សាន្ត​នៅ​អង្គរ​សង្ក្រាន្ត​ខេត្តសៀមរាប ក្នុង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣​ដល់​១៦ ខែមេសា ឆ្នាំ​២០១៧​។​
​លោក ថោង ខុន ថ្លែង​បញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំ​២០១៧​នេះ កិច្ចការ​មាន​សភាព​ល្អប្រសើរ ប្រកបដោយ​សុវត្ថិភាព ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ​។ ចំណែក​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​ក្នុង​រយៈពេល​៣​ថ្ងៃ មាន​ចំនួន​២០.៧២៨​នាក់ កើន​២៨%​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ដោយ​មិនទាន់​រាប់បញ្ចូល​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ចូលមក​កម្សាន្ត​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត ហើយ​មិនទាន់​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​នោះទេ​៕

5e066d31-4b35-419e-801a-3eaefe2c1d566e9759f5-90e7-426a-9dcd-c16aeae24f83