មនុស្ស​៤៤​នាក់​ស្លាប់​ ករណី​រថយន្តក្រុង​ធ្លាក់​ជ្រោះ​នៅ​​ឥណ្ឌា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2017 ក+ ក-

ឥណ្ឌា​៖​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ថា រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំនួន​៥៦​នាក់​មួយគ្រឿង​បាន​រអិល​ធ្លាក់​ផ្លូវ​នៅតាម​ជើងភ្នំ ហើយ​ធ្លាក់​ទៅក្នុង​ជ្រោះ​ជ្រៅ​មួយ​នៅ​តំបន់ Himalayan នៃ​រដ្ឋ Himachal Pradesh ចម្ងាយ​ប្រមាណ​១១៥​គីឡូម៉ែត្រ​នៃ​រដ្ឋធានី Shimla ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​អស់​៤៤​នាក់​។
​នគរបាល​បាន​ថ្លែងថា ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ជួយ​ដល់​អ្នក​ដែល​ធ្លាក់​កប់​នៅក្នុង​ជ្រោះ ហើយ​បាន​ជួយ​អ្នកដំណើរ​មួយចំនួន​នៅមាន​ជីវិត និង​រងរបួស​។ នគរបាល​បាន​បញ្ជាក់ថា ថ​យន្ត​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​។​
​គួរ​បញ្ជាក់ថា ឥណ្ឌា​គឺជា​ប្រទេស​ដែលមាន​ប្រជាពលរដ្ឋ​ស្លាប់​ច្រើនជាងគេ​នៅលើ​ពិភពលោក​ដោយសារ​ស្ថានភាព​ផ្លូវ​អាក្រក់​ពេលធ្វើ​ដំណើរ គឺ​ក្នុង​១​ឆ្នាំ​ស្លាប់​១៥០ ០០០​នាក់​៕

1