អ្នកនាំពាក្យ ៖ លោក ជុន ច័ន្ទ​បុត្រ អាច​នឹង​មានទោស​ជាប់ពន្ធនាគារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2017 ក+ ក-

ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​លើកឡើងថា អនុប្រធាន​វិទ្យុ​អាស៊ីសេរី លោក​ជុន ច័ន្ទ​បុត្រ ដែល​គេ​ដឹងថា អាច​នឹង​មានទោស​ជាប់ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់ ប្រសិនបើ​សមត្ថកិច្ច​រកឃើញថា បុគ្គល​រូបនេះ ប្រើប្រាស់​មធ្យោបាយ​ដែលជា​អំពើ​ល្មើ​សនឹង​ច្បាប់ព្រហ្មទណ្ឌ ប្រព្រឹត្តល្មើស​នឹង​មាត្រា​ណា​នៃ​ច្បាប់​ណា គឺ​អនុវត្ត​ទណ្ឌកម្ម​តាម​បញ្ញត្តិ​ដែលមាន​ចែង​ក្នុង​មាត្រា​នោះ​នៃ​ច្បាប់​នោះ​»​។​
​កាលពី​ថ្ងៃទី​១៩ ខែមេសា កន្លងទៅនេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី បាន​នាំ​លោក ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី ដោយ​បន្លំ​ខ្លួន​ជា​ជំនួយការ​របស់​ពួកគាត់ ចូលទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ចុះសួរសុខទុក្ខ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១៦​នាក់ ដែល​កំពុង​ជាប់ឃុំ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​នោះ​។​
​ក្រោយពី​ឃើញ​សកម្មភាព​បន្លំ​របស់​ក្រុមតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​បែបនេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ឯកឧត្ដម ខៀវ សុភ័គ​បាន​ថ្លែងប្រាប់​ប្រពន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដោយបាន​ចាត់ទុក​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ និង លោក ឡុង រី មាន​ចេតនា​អសីលធម៌ ដោយ​បន្លំ​សមត្ថកិច្ច​ដើម្បី​នាំ លោក ជុន ច័ន្ទ​បុត្រ មេ​វិទ្យុ​អាស៊ីសេរី ចូលទៅ​ពន្ធនាគារ​ព្រៃ​ស ដែល​នេះ​គឺជា​កំហុស​សីលធម៌​មួយ​។ ទន្ទឹម​នោះ​អ្នកនាំពាក្យ​រូបនេះ​ក៏បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​នឹងមិន​អនុញ្ញាត​ឲ្យ​ក្រុមតំណាងរាស្ត្រ​ចូល​សួរសុខទុក្ខ​ដល់​ពិរុទ្ធជន​នៅក្នុង​ពន្ធនាគារ​បន្តទៀត​នោះឡើយ​៕

fn-2017-04-20-12-46-15-1