ជំនួយការអគ្គលេខាធិការរង CDC ម្នាក់ត្រូវ ACU ឃាត់ខ្លួន
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ម្នាក់កាលពីថ្ងៃទី២០ ខែមេសាម្សិលមិញនេះសង្ស័យពាក់ព័ន្ធរឿងពុករលួយ។ នេះបើយោងតាមការឲ្យដឹងពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ជនសង្ស័យដែល ACU ចាប់ខ្លួននោះមានឈ្មោះ ឈឹម ពិសិដ្ឋ ភេទប្រុស អាយុ៥២ឆ្នាំ តួនាទីជាជំនួយការអគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយការចាប់ខ្លួននេះធ្វើឡើងនៅម៉ោង២រសៀល ថ្ងៃទី២០ ខែមេសាម្សិលមិញនេះ៕