ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចិត្តារា សោយទីវង្គត់ក្នុងព្រះជន្មាយុ៥៦វស្សា ដោយរោគាពាធ
ភ្នំពេញ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចិត្តារា ទីប្រឹក្សា អមព្រះរាជលេខាធិការដ្ឋាន សម្តេចព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត និងត្រូវជា ព្រះភាគិនេយ្យ (ក្មួយ) របស់ព្រះអង្គ ត្រូវបានសុគតនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៥ វេលោម៉ោង១៩និង៣០នាទីយប់ ក្នុងព្រះជន្មាយុ ៥៦វស្សា ដោយរោគាពាធ។នេះបើយោងតាមសេចក្តីថ្វាយ និងជូនដំណឹង របស់ក្រសួងព្រះបរមរាជវាំង។
ព្រះសពតំកល់នៅវត្តលង្កា និងពិធីបុណ្យបូជាព្រះសព ធ្វើនៅព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៥ នៅមុខវត្តបុទុមវតី រាជធានីភ្នំពេញ៕