ស្តេច​ថៃ​អង្គ​ថ្មី​នឹង​ប្រារព្ធ​ព្រះរាជ​ពិធី​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2017 ក+ ក-

​បាងកក​៖​ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក Wissanu Krea-ngam បានប្រកាស​កាលពី​ម្សិលមិញ​ថា ព្រះ​រាជពិធី​ឡើងគ្រងរាជ្យសម្បត្តិ​ជា​ផ្លូវការ​របស់​ស្តេច​អង្គ​ថ្មី ព្រះបាទ​មហា វិ​ច្ចិ​រ៉ា​ឡុងកន នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​អំឡុង​ចុងឆ្នាំ​២០១៧​ខាងមុខនេះ ប៉ុន្តែ​លោក​មិនបាន​ពី​ការ​បរិច្ឆេទ​ច្បាស់លាស់​នោះទេ​។
​ការប្រកាស​បែ​នេះ​ធ្វើឡើង​បន្ទាប់ពី​បានចេញ​សេចក្តីប្រកាស អំពី​ពេលវេលា​នៃ​ព្រះ​រាជពិធី​បូជាព្រះសព​អតីតព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត​។ នេះ​បើតាម​ការផ្សាយ​របស់ Channel News Asia ។​
​អតីតព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត បាន​សោយ​ព្រះ​ទិវង្គត​ក្នុង​ជន្មាយុ ៨៨​ព្រះវស្សា​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ក្រោយពី​ទទួលរង​អកា​រៈ​រោគ​រុំ​ា​រ៉ៃ​អស់​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ព្រះអង្គ​មិនដែល​បាន​យាង​ទៅ​ព្យាបាល​នៅ​បរទេស​នោះឡើយ​។ ក្រោយ​ព្រះអង្គ​សោយ​ទិវង្គត រាជទាយាទ​ព្រះនាម មហា វិ​ច្ចិ​រ៉ា​ឡុងកន បាន​ឡើងគ្រងរាជ្យសម្បត្តិ​បន្ត​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៦​។
​ព្រះ​សព​របស់​អតីតព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត នឹងត្រូវ​ប្រារព្ធ​ព្រះរាជ​ពិធី​បូជា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ខាងមុខនេះ ដែល​វា​មាន​រយៈ​មួយឆ្នាំ និង​១៣​ថ្ងៃ បន្ទាប់ពី​ព្រះអង្គ​សោយ​ទិវង្គត​នៅក្នុង​មន្ទីរពេទ្យ​ទីក្រុង​បាងកក​ប្រទេស​ថៃ ដែល​នឹង​ប្រារព្ធ​ទៅ​រយៈពេល ០៥​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧​នោះ​៕

fn-2017-04-21-16-38-06-0