រាជធានីភ្នំពេញ៖កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានឃាត់ខ្លួនជនជាតិវៀតណាម២៧នាក់ឆ្លងដែនចូលមករស់នៅដោយគ្មានឯកសារត្រឹមត្រូវ។
ការឃាត់ជនជាតិវៀតណាមទាំង២៧នាក់នេះធ្វើឡើងហាងលក់កាហ្វេ និងផ្ទះជួល នៅផ្លូវ២២៣ ស្ថិតក្នុងភូមិ១០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ឡៃស៊ា បានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៧នាក់ ស្រី៨នាក់ ដោយសារឆ្លងដែនចូលមករស់នៅដោយគ្មានឯកសារត្រឹមត្រូវ។ លោកបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនជាតិៀតណាមទាំង២៧នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រួតពិនិត្យឯកសាជាថ្មី៕