​ចិន​ច្រាន​ចោលការ​បំប៉ោង​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2017 ក+ ក-

ប៉េកាំង​៖​ក្រសួងការពារជាតិ​ចិន​បាន​ចេញមុខ​ច្រានចោល​ភ្លាមៗ ចំ​សេចក្តីរាយការណ៍​ព័ត៌មាន​របស់ CNN ដែលថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​បញ្ជា​ឲ្យ​កង​យន្តហោះ​ចម្បាំង រួមទាំង​ទម្លាក់​គ្រាប់បែក​-​មី​ស៊ី​ល ត្រៀម​ប្រុង​ជើងការ​ក្នុង​កម្រិត​ខ្ពស់បំផុត​ចំពោះ​ភាព​តានតឹង​នៅ​កូរ៉េខាងជើង​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​ទូរទស្សន៍ CNN បាន​ផ្សាយ​ដោយ​ដកស្រង់​សម្តី​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ថា កងទ័ពអាកាស​ជួរមុខ អមដោយ​យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​-​មី​ស៊ី​ល​របស់​ប្រទេស​ចិន ត្រូវបាន​ទទួលបាន​ប​ញ្ជា​ឲ្យ​ស្ថិតនៅ​ក្នុងការ​ប្រុង​ជើងការ​កម្រិត​ខ្ពស់បំផុត ត្រៀមខ្លួន​ឆ្លើយតប​នឹង​ស្ថានការណ៍​នៅ​កូរ៉េខាងជើង ក្នុងករណី​មានការ​ផ្ទុះ​សង្គ្រាម​ឡើង​។
​ជុំវិញ​ព័ត៌មាន​ខាងលើនេះ​ក្រសួង​ការពារ​ចិន​បាន​ចេញមុខ​ច្រានចោល​ភ្លាមៗ ដោយ​អះអាងថា ការ​ចល័ត​ទ័ព និង​សកម្មភាព​យោធា​ផ្សេងទៀត​នៅ​តំបន់​ព្រំដែន​ចិន និង​កូរ៉េខាងជើង​នោះ​គឺជា​រឿង​ធម្មតា ដែល​យោធា​តែងតែ​រៀបចំ​ការ​បង្វឹក និង​ត្រៀមលក្ខណៈ​នានា ទៅតាម​អ្វីដែល​ខ្លួន​ធ្លាប់ធ្វើ​តែប៉ុណ្ណោះ​៕

fn-2017-04-22-09-47-58-0