នាវា​ដឹក​យន្តហោះ​ចម្បាំង Carl Vinson របស់​អាមេរិក​នឹងធ្វើ​ដំណើរ​ទៅ​សមុទ្រ​ជប៉ុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2017 ក+ ក-

​អូ​ស្រា​លី​៖​អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​ដ៏​ធំ​របស់​អាមេរិក​ឈ្មោះ Carl Vinson នឹងធ្វើ​ដំណើរ​ទៅដល់​សមុទ្រ​ជប៉ុន​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​ការលើកឡើង​បែបនេះ​របស់លោក Pence គ្រា​ដែល​លោក​កំពុង​ស្ថិតនៅ​ទីក្រុង​ស៊ីដនី ដែលជា​ការបកស្រាយ​នឹង​មន្ទិលសង្ស័យ និង​ការ​ចោទ​សួរថា តើ​នាវា​ផ្ទុក​យន្តហោះ​ដ៏​ធំ​មួយ​នេះ ស្ថិតនៅ​កន្លែង​ណា ចាប់តាំងពី​វា​ត្រូវបាន​គេ​ប្រកាសថា ធ្វើដំណើរ​ទៅជិត​ឧបទ្វីប​កូរ៉េ​កាលពី​សប្ដាហ៍​មុន​។
​ជាមួយគ្នានេះ​លោក Pence បាន​អះអាងថា ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នៅតែ​អាច​សម្រេច​ទៅបាន​ដោយ​សន្តិវិធី ដោយសារតែ​ការចូលរួម​របស់​ក្រុង​វ៉ា​ស៊ី​ង​តោន​នាពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​ចិន បើទោះបី​ជាមាន​ក្ដីបារម្ភ​យ៉ាងខ្លាំង​ថា កូរ៉េខាងជើង​អាច​នឹង​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ជាថ្មី​ម្ដងទៀត​នាពេល​ឆាប់ៗ​នេះ​ក៏ដោយ​។​
​លោក Pence បាន​ថ្លែង​ដូច្នេះ​ថា «​លោក​ជឿជាក់​យ៉ាងពិត​ប្រាកដថា នៅមាន​ឱកាស​ដែល​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់ រួមទាំង​ប្រទេស​ចិន អាច​សម្រេច​នូវ​គោលដៅ​ជា​ប្រវត្តិសាស្ត្រ ក្នុង​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​តាមបែប​សន្តិវិធី​»៕

21