សេអ៊ូល៖ទីភ្នាក់សារព័ត៌មានយ៉ុនហាប់ បានឲ្យដឹងថាកាលពីថ្ងៃទី២១ ខែមេសា ពលរដ្ឋអាមេរិកទី០៣ម្នាក់ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងព្យុងយ៉ាង នៅអំឡុងពេលត្រៀមចាកចេញពីប្រទេស កុម្មុយនីស្ដមួយនេះ។
ការចាប់ខ្លួនបុរស៣នាក់ខាងលើនេះ មិនទាន់ត្រូវបានទម្លាយ ឱ្យដឹងនៅឡើយទេ ប៉ុន្តែតាមអះអាងរបស់សារព័ត៌មានដដែលបានបញ្ជាក់ថា ពលរដ្ឋអាមេរិកដើមកំណើតកូរ៉េ មាននាមត្រកូលគីម ដែលធ្វើការងារជាគ្រូបង្រៀននៅឯសកលវិទ្យាល័យ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ Yanbian ក្នុងប្រទេសចិន ព្រមទាំងជាអ្នកដឹកនាំសកម្មភាពជំនួយមនុស្សធម៌សម្រាប់កូរ៉េខាងជើង។
គួរបញ្ជាក់ថា លោក គីម ជាពលរដ្ឋអាមេរិក ទី០៣ហើយ ត្រូវបានចាប់ឃុំខ្លួននៅកូរ៉េខាងជើង បន្ទាប់ពីលោក Kim Dong-chul និងនិស្សិតអាមេរិកម្នាក់ទៀតឈ្មោះ Otto Warmbier ដែលត្រូវបានកាត់ ទោស និងឃុំខ្លួនពីបទចោទប្រកាន់ថា បានធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលលោក គីម ជុងអ៊ុន៕