ព្យុងយ៉ាង៖រដ្ឋាភិបាលកូរ៉េខាងជើងបានអះអាងថា នឹងនៅតែបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរទៅមុខទៀត ដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធា ពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ។
សារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងឈ្មោះ Rodong Sinmum បានលើកឡើងនៅក្នុងសេចក្តីអត្ថាធិប្បាយរបស់ខ្លួនថា ការបោះជំហានរបស់អាមេរិក ក្នុងការបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង និងនាវាចម្បាំងប៉ុន្មានគ្រឿងមកកាន់ឧបទ្វីបកូរ៉េ ជាទង្វើគ្រោះថ្នាក់ជាទីបំផុត។
Rodong Sinmunm បានបញ្ជាក់យ៉ាងដូច្នេះថា «ការគំរាមកំហែងដោយបើកចំហប្រឆាំងនឹងកូរ៉េខាងជើង គឺជាសកម្មភាពដ៏គ្រោះថ្នាក់មួយ ដែលកំពុងរុញច្រានឧបទ្វីបកូរ៉េឲ្យធ្លាក់ទៅក្នុងភាពមិនច្បាស់លាស់។ ប៉ុន្តែជំហរយ៉ាងរឹងមាំឥតងារេនោះគឺឆន្ទៈដ៏មុះមុត របស់កងទ័ពព្រមទាំងប្រជាពលរដ្ឋកូរ៉េខាងជើង រួមជាមួយការតាំងចិត្ត ដើម្បីកម្ចាត់ពួកឈ្លានពានឲ្យអស់មិនឲ្យមានសល់សូម្បីតែម្នាក់ ក៏ដូចជាតទល់ជាមួយសហរដ្ឋអាមេរិក តាមរយៈពេលបង្កើនសមត្ថភាពនុយក្លេអ៊ែរសម្រាប់ការពារខ្លួន»៕