ស្តីដណ្តឹង​កូនក្រមុំ​មិនបាន ខឹង​ចូលទៅ​កាប់សម្លាប់​ឪពុក​-​ម្តាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2017 ក+ ក-

​ខេត្តកណ្តាល​៖​ជនដៃដល់​ម្នាក់​បាន ចូលទៅ​កាប់សម្លាប់​ឪពុក​-​ម្តាយ​ខាង​ស្រី បណ្តាល​ឲ្យ​ស្លាប់​ឪពុក និង​ម្តាយ​រងរបួស​ធ្ងន់ ខណៈ​ខឹង​ចូល​ស្តី​កូនក្រមុំ​មិនបាន​។ ហេតុការណ៍​ដ៏​តក់ស្លុត​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​រោង​ក្រោយ​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​រកា ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​
​អាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង​បាន​ប្រាប់​ដឹងថា ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ ឡូញ លុន អាយុ​៦២​ឆ្នាំ មុខរបរ​កសិករ ស្លាប់​ខណៈ​កំពុង​ដេក​លើ​អង្រឹង​លង់លក់ ក៏​ត្រូវបាន​ជនសង្ស័យ​កាប់​ត្រូវ​ចំនួន​៤​ដាវ ចំក្បាល​ចំនួន​១​ដាវ កាប់​ត្រូវ​ពោះ​១​ដាវ​ធ្លាយ​ពោះវៀន កាប់​ត្រូវ​ដើមទ្រូង​ចំនួន​១​ដាវ និង​កាប់​ត្រូវ​កដៃ​ចំនួន​១​ដា បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង​។​
​ចំណែក ស្ត្រី​ជា​ម្តាយ​ឈ្មោះ វ័រ រ៉ៃ អាយុ​៦០​ឆ្នាំ មុខរបរ​កសិករ​។ ខណៈ​កំពុង​ដេកលក់​លើ​ជាមួយ​ប្តី ក៏ត្រូវ​ជនសង្ស័យ​កាប់​ត្រូវ​ចំនួន​២​ដាវ (​កាប់​ត្រូវ​ពោះ​ខាងឆ្វេង ចំនួន​១​ដាវ បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន កាប់​ត្រូវ​ស្មា​ខាងស្តាំ​ចំនួន​១​ដាវ និង​ត្រូវ​ត្រចៀក​ស្តាំ​១​ដាវ​(​រងរបួស​ធ្ងន់​)
​អាវុធហត្ថ​បន្តទៀតថា ឃាតករ​ឈ្មោះ សួន ឧត្តរា អាយុ​៣៥​ឆ្នាំ ស្រុកកំណើត ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ​៤៩ ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​លោក​បាន​បញ្ជាក់ថា​ជន​សង្ស័យ​ស្រឡាញ់ និង​ចូល​ស្តីដណ្តឹង​កូនស្រី ជនរងគ្រោះ​មិនបាន ដោយ​ជន​ស​ង្ស័ យ​មាន​ប្រពន្ធ​រួចមកហើយ​។ ជនរងគ្រោះ​ក៏​ធ្លាប់​មកប្តឹង (​ផ្ទាល់មាត់​)​នៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ឃុំ​រកា​រួចហើយ​ដែរ​។​
​បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់​ឲ្យ​បងប្អូន​ធ្វើបុណ្យ​តាម​ប្រពៃណី ខណៈ​ម្តាយ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ មន្ទីរពេទ្យ​ភ្នំពេញ​(​ពេទ្យ​រុស្សី​) ដោយឡែក​ជនសង្ស័យ​ស​ម​ត្ថ​កិច្ច អ​.​ហ និង​ន​.​ប កំពុង​ចាត់ការ​តាម​នីតិវិធី​៕

fn-2017-04-24-10-05-16-0fn-2017-04-24-10-05-09-1fn-2017-04-24-10-05-09-0