ខេត្តឧត្តរមានជ័យ៖រថយន្ដម៉ាកកាមរីបាឡែនមួយគ្រឿងពណ៌ស្ករអត់ស្លាកលេខបានក្រឡាប់ផ្ងារជើងចូលទៅក្នុងរណ្ដៅក្អែចេញសុទ្ធតែឈើគ្រញូង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដែលករណីនេះកើតឡើងនៅល្ងាចថ្ងៃអាទិត្យទី៣០ ខែមេសាឆ្នាំ២០១៧ ស្ថិតនៅភូមិទំនប់លើឃុំត្រពាំងប្រិយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ដោយសាតែតៃកុងរថយន្ដបើកលឿនដូចហោះពេលមកដល់ផ្លូវបត់អកស៊ើក៍បានជ្រុលចង្កូតហួសផ្លូវចូលទៅក្នុងរណ្ដៅចញ្ចើមផ្លូវក្រឡាប់ផ្ងារជើងតែម្ដងទៅតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ សមត្ថកិច្ចបន្តថា រថយន្ដដឹកឈើក្រញូងក្រឡាប់ផ្ងារជើងខាងលើគឺជារបស់មេឈ្មួញរបស់ ខ្វៀង ធីម៉ៃ ហៅយាយម៉ាយ ដែលបានដឹកជញ្ជូនចេញពីតំបន់កងអនុសេនាធំលេខ៥នៃសឹករងស្រុកត្រពាំងប្រាសាទ គោលបំណងយកមកស្តុបទុកនៅក្នុងស្រុកអន្លង់វែង និងធ្វើការដឹកជញ្ជូនបន្ដទៅខេត្តស្វាយរៀងដែលជាខេត្តគោលដៅ និងបន្ដចូលទៅលក់នៅប្រទេសវៀតណាម។ សមត្ថកិច្ចបញ្ជាក់ថា បើតាមការប៉ានស្មានឈើក្នុងរថយន្តមានប្រហែលជាងមួយតោន នេះគ្រាន់តែជាការបឋមដែលជំនាញមិនទាន់មានការវាស់វែងបានត្រឹមត្រូវនៅឡើយ។
ដោយឡែករថយន្ដរួមទាំងវត្ថុតាងឈើក្ររញូងត្រូវបានមន្ដ្រីជុំនាញស្ទូចយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ខណៈតៃកុង និងម្ចាស់បានរត់គេចខ្លួនបាត់ស្រមោល៕