អគ្គិភ័យ​លេប​ត្របាក់​ទីតាំង​រោង​សិប្បកម្ម​មួយកន្លែង​នៅក្នុង​ក្រុង​ក្រចេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2017 ក+ ក-

​ដោយ​៖​កូន​នាគ​កំណាច​
​ក្រចេះ​៖​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង ឋិត​នៅ​ចំណុច​ក្រោយ​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ក្នុងភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ត្រូ​បាន​អគ្គីភ័យ​ឆាប់ឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧​។​
​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ទីតាំង​ខាងលើ​ជា​កន្លែង​សិប្បកម្ម​កែច្នៃ​ឈើ និង​មាន​ផ្ទុក​ធុង​ហ្គាស​ជាច្រើន​ធុង​។ ប្រភព​បន្តថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ខាងក្នុង​មិនបាន​ប៉ុន្មាន​នាទី​ផង ក៏មាន​ផ្ទុះ​ធុង​ហ្គាស​ជា​បន្តបន្ទាប់ ស្រាប់​តែមាន​អណ្ដាតភ្លើង​ឆាប់ឆេះ​យ៉ាង​សន្ធរ​សន្ធៅ​តែម្តង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រោង​សិប្បកម្ម​កែច្នៃ​ខាងលើ ប្តី​ឈ្មោះ ហេង ស្រុង អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សុខ លី អាយុ​២៥​ឆ្នាំ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ ច្រឹង ផល្លី ស្នងការរង​ទទួល​ផែន​អគ្គិភ័យ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គីភ័យ​ឆាប់ឆេះ គឺ​បណ្ដាលមកពី​ផ្ទុះ​ធុង​ហ្គាស​ដែល​ម្ចាស់ផ្ទះ​ស្តុក​ទុក ហើយ​បង្ក​ឲ្យ​ខូច​ខាត់​ទ្រព្យសម្បត្តិ៍​ជាង​១​ម៉ឺន​ដុល្លារ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា អគ្គីភ័យ​បាន​រាល់ដាល​ដល់​ដំបូលផ្ទះ​អ្នកជិតខាង ប៉ុន្តែ​ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​របស់​ស្នងការ​នគរបាល​ខេត្ត ជួយ​បាញ់​ពន្លត់​បាន​ទាន់ពេលវេលា ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន ១៥​ឡាន​។​
​សូមបញ្ជាក់ថា ក្នុង​ហេតុ​ការ​គ្រោះ​អគ្គិភ័យ​ខាងលើនេះ​មិនមាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឡើយ​៕

18260764_1869787273259834_1382977536_o18260696_1869787259926502_1464701730_o18216062_1869786486593246_1719628260_o18217903_1869786493259912_1868733806_n18253893_1869786476593247_1353250462_n