មនុស្ស​៧នាក់​ស្លាប់ និង​របួស​ក្នុងករណី​បាញ់ប្រហារ​នៅ​ក្រុង San Diego
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2017 ក+ ក-

​អាមេរិក​៖​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការបាញ់ប្រហារ​នៅ​ទីតាំង​អាង​ហែល​ទឹក​កម្សាន្ត​មួយកន្លែង​ក្នុង​ទីក្រុង San Diego រដ្ឋកា​លី​ហ្វ​រ​ញ៉ា សហរដ្ឋអាមេរិក បណ្តាល​ឲ្យ​មនុស្ស​យ៉ា​តិច​ចំនួន​០៧​នាក់​បាន​របួស​ហើយ​ជនរងគ្រោះ​ម្នាក់​ក៏បាន​ដាច់ខ្យល់​ស្លាប់​ដែរ ដោយសារតែ​រងរបួស​ធ្ងន់​ពេក​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ​។​
​យោងតាម​ប៉ូលិស​ប្រចាំ​នៅ​តំបន់​កើតហេតុ​បាន​និយាយថា ជនរងគ្រោះ​មួយចំនួន​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារតែ​ការវាយប្រហារ​ខាងលើនេះ​។ ប៉ូលិស​បញ្ជាក់ថា ខ្មាន់កាំភ្លើង​ជា​បុរស​ជនជាតិ​ស្បែក​សម្នាក់​ប្រដាប់​ដោយ​កាំភ្លើង​មួយ​ដើម​ត្រូវបាន​បាញ់សម្លាប់​ដោយ​មន្ត្រីប៉ូលិស​បីនាក់ ដែល​បាន​មកដល់​កន្លែងកើតហេតុ​។​
​ទោះបីយ៉ាងណា​ជុំវិញ​ករណី​បាញ់ប្រហារ​ខាងលើនេះ​សមត្ថកិច្ច​បាននិងកំពុង​បើក​ការស៊ើបអង្កេត​នៅឡើយ​៕

fn-2017-05-01-14-42-10-1