ស្លាប់១៧៨នាក់ និងរបួស៦៨៣នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេញ១ខែមេសា
រាជធានីភ្នំពេញ៖តាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសពេញ១ខែមេសាសា ឆ្នាំ២០១៧នេះកើតឡើង៣៧៤លើក បណ្តាលឲ្តមនុស្ស១៧៨នាក់ស្លាប់ និង៦៨៣នាក់បានរងរបួសធ្ងន់ស្រាល។
របាយការណ៍ដដែលបន្តថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន មកពីបើកបរក្នុងល្បឿនលឿន ស្ថិតនៅក្រោមឥទ្ធិពលស្រវឹង បើកបរជែង មិនប្រកាន់ស្តាំ បើកបរមិនគោរពសិទ្ធ និងបត់គ្រោះថ្នាក់ជាដើម។ របាយការណ៍ខាងលើបញ្ជាក់ថា ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង គឺរាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ធំ កណ្តាល ព្រៃវែង កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ៕