មន្ត្រី​ពន្ធនាគារ​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ ​ស្លាប់​ម្នាក់ ​របួសធ្ងន់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2017 ក+ ក-

ខេត្តស្វាយរៀង​៖​យ៉ាងហោចណាស់​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់​រងរបួស​ធ្ងន់ ខណៈដែល​ត្រូវបាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​របស់​មន្ត្រី​ពន្ធនាគារ​ម្នាក់​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បុក​ពីក្រោយ​អូស​ជាង​៥០​ម៉ែត្រ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៧ និង​៥០​នាទី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​១៣៧/១៣៨ ស្ថិត​ក្នុងភូមិ ប្រសូត្រ​២ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​
​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ស្លាក​លេខ 1D 3871​បើក​ពី​ទិស​លិចទៅ​កើត​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​ម៉ាក ហាយ​ឡែ​ន​ដ័​រ ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2U 7898 លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​បុក​ម៉ូតូ​រងគ្រោះ​ពីក្រោយ​ពេញទំហឹង​ផ្លោង​ហោះ​បោក​ក្បាល​ទៅ​កញ្ចក់​រថយន្ត និង​អូស​ជាង​៥០​ម៉ែត្រ​។ ក្រោយពី​បង្កហេតុ​រួច​អ្នកបើកបរ​បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​។​
​ប្រភព​ខាងលើ​បាន​បន្តទៀតថា ដោយ​ក្នុង​រថយន្ត​បង្ក​មាន​អាវ​មន្ត្រី​ព​ន្ធា​គា ឈ្មោះ ណុប ប៊ុនលី ភេទ ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ មន្ត្រី​ពន្ធនាគារ រស់នៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។ ចំណែក​អ្នកបើក​ម៉ូតូ​មានឈ្មោះ ប្រាក់ សារ៉េត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ ត្រពាំង​អំពិល ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង រងរបួស​ធ្ងន់ (​ពាក់មួក​សុ​ត្ថិ​ភាព​) ជិះ​ឌុប​គ្នា ជាមួយ ឈ្មោះ សន សុជាតិ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ស្លាប់​នៅ​កន្លែងកើតហេតុ (​ពាក់មួក​សុវត្ថិភាព​)​។ សព​យុវជន​រងគ្រោះ​បាត់បង់​ជីវិត​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នករងរបួស​ធ្ងន់​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​។ ចំណែក​មធ្យោបាយ​រក្សា​នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

18260972_1870228749882353_670330779_o18260925_1870228729882355_1049019417_o18236710_1870228723215689_432712662_o18260740_1870228713215690_603802062_o