សាលាដំបូងរាធានីចេញដីកាបង្គាប់ឱ្យលោក ជុន ច័ន្ទបុត្រ ចូលខ្លួននៅតុលាការ
រាជធានីភ្នំពេញ៖នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ អយ្យការអមសាលាដំបូងរាធានីភ្នំពេញបានចេញសេចក្តីថ្លែងការណ៍ និងដីកាសម្រេចបង្គាប់ឲ្យជនសង្ស័យ ហួត ឃីនវុទ្ធី ហៅ ជុន ចន្ទ័បុត្រ ចូលខ្លួននៅតុលាការ និងសម្រេចបន្តចាត់ការលើសំណុំរឿងដោយអនុវត្តស្របតាមបទបញ្ញត្តិ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ។
ការចេញដីកាបង្គាប់នេះធ្វើឡើងបន្ទាប់ពីជនសង្ស័យ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកខេមភាសា បានរត់គេចខ្លួនទៅសហរដ្ឋ អាមេរិកដោយមិនចូលបំភ្លឺតាមការកោះហៅ ក៏ដូចជាការសន្យាតាមរយៈលិខិតរបស់ខ្លួន ដាក់ជូនតុលាការមុនពេលទៅប្រទេសថៃ។
ការចេញដីកាបញ្ជាឲ្យចូលខ្លួនពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅពេលនេះ មានន័យថា សមត្ថកិច្ចនឹងនាំខ្លួនជនសង្ស័យ ជុន ច័ន្ទបុត្រ ប្រសិនបើប្រទះឃើញនៅទីកន្លែងណាមួយ៕