លោកស្រី គ្លី​ន​តុ​ន​ថា អាមេរិក​គួរតែ​ប្រយ័ត្នប្រយែង​ចំពោះ​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2017 ក+ ក-

​វ៉ាស៊ីនតោន​៖​អតីត​បេក្ខជន​ប្រធានាធិបតី​ប្រចាំ​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន បញ្ចេញមតិ​ជុំវិញ​បញ្ហា​ដ៏​ក្តៅគគុក នៅ​តំបន់​ឧបទ្វីប​កូរ៉េ​កាលពី​ថ្ងៃ​អង្គា​រថា​សហរដ្ឋអាមេរិក​គួរតែមាន​ការប្រយ័ត្នប្រយែង​ខ្ពស់​ចំពោះ​កិច្ចចរចា ដែល​អាច​កើតមានឡើង​ជាមួយ​កូរ៉េខាងជើង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន យ៉ុ​ន​ហាប់ នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៣ ខែមេសា ឆ្នាំ​២០១៧​។​
​លោកស្រី គ្លី​ន​តុ​ន បានលើកឡើង​ដូច្នេះ​បន្ទាប់ពី​លោក ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​អះអាងថា លោក​ស្វាគមន៍​ចំពោះ​ជំនួប​ពិភាក្សា និង​ការចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅក្នុង​បរិយាកាស​ដ៏​ត្រឹមត្រូវ​មួយ​។​លោកស្រី​បាន​បន្តថា​បញ្ហា​កូរ៉េខាងជើង តែងតែ​ត្រូវបាន​ចាប់អារម្មណ៍​មិនមែន​តែ​នៅ​ជំនាន់ លោក គីម ជុង​អ៊ុន នោះទេ ប៉ុន្តែ​កាលពី​ជំនាន់​ឪពុក និង​ជីតា​ផងដែរ ដែល​សហរដ្ឋអាមេរិក​បាន​ព្យាយាម​ធ្វើការ​ចរចា ដើម្បី​លុបបំបាត់​ឥទ្ធិពល និង​តួនាទី​របស់​ពួកគេ​។​លោកស្រី គ្លី​ន​តុ​ន បាន​សង្កត់ធ្ងន់​ទៀតថា អាមេរិក​គួរតែបង្កើត​យុទ្ធសាស្ត្រ​ឲ្យ​ទូលាយ​ជាង​នេះ​។​
​លោក ដូ​ណា​ល់​ត្រាំ បាន​ថ្លែង​បញ្ជាក់ប្រាប់​សារព័ត៌មាន Bloomberg News ថា លោក​ចង់​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ប្រសិនបើ​ស្ថានភាព​អំណោយផល​។ «​ប្រសិនបើ​វា​សាក​សម​សម្រាប់​ខ្ញុំ ក្នុង​ការជួប​ជាមួយ​លោក គីម​នោះ ខ្ញុំ​ច្បាស់​ជា​ជួប​ជាមិនខាន ខ្ញុំ​ពិតជា​មាន​កិត្តិយស​ក្នុងការ​ធ្វើបែបនេះ​»៕

fn-2017-05-03-10-38-41-0