ឆ្នាំ​២០១៤​ប្រទេស​កម្ពុ​ជាមាន​សហ​គ្រាស​ចំនួន​៥១៣.៧៥៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2015 ក+ ក-

​ភ្នំពេញ​៖ លទ្ធផល​ចុងក្រោយ​នៃ​ការ អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​កម្ពុជា​ឆ្នាំ​២០១៤ បាន​បង្ហាញថា ចំនួន​សហគ្រាស​សរុប​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន ៥១៣.៧៥៩ ដោយ​មិន​រាប់បញ្ចូល​សហគ្រាស​តាម​ចិញ្ចើមថ្នល់​នោះទេ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ ២០១៥ ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ចុងក្រោយ នៃ​អង្កេត​ចន្លោះ​ជំរឿន សហគ្រាស​កម្ពុជា​ឆ្នាំ​២០១៤ បាន​បង្ហាញថា ប្រទេស​កម្ពុ​ជាមាន​សហ​គ្រាស​សរុប​ចំនួន​៥១៣.៧៥៩​សហគ្រាស និង​ក្នុង​ចំនួន​មនុស្ស​១.០០០​នាក់​មាន​សហ គ្រាស ចំនួន​៣៣,៨​សហគ្រាស​។ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃ ដូចជា​ប្រទេស ជប៉ុន​មាន​ចំនួន​សហគ្រាស​៥,៨​លាន​នាក់ និង​ក្នុង​ចំនួន​មនុស្ស​១.០០០​នាក់​មាន ៤៥,៤​សហគ្រាស និង​ប្រទេស​វៀតណាម​មាន​សហគ្រាស​ចំនួន ៥,២​លាន និង ក្នុង​ចំនួន​មនុស្ស​១.០០០​នាក់​មាន​៥៨,២​សហគ្រាស និង​ប្រទេស​ឡាវ​មាន ២០៩.០០០​សហគ្រាស និង​ក្នុង​ចំនួន​មនុស្ស​១.០០០​នាក់​មាន​៣៧,៤​សហ គ្រាស ។ ក្នុងចំណោម​ប្រទេស​ទាំង​៤​នេះ កម្ពុ​ជាមាន​សហ​គ្រា​សតិ​ច​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​ទំហំ​ប្រជាពលរដ្ឋ ទោះបី​ជាមាន​កំណើន​សហ​គ្រាស​នាពេល​កន្លងមក​ក៏ដោយ​នោះ​។​

​ការអង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​ឆ្នាំ​២០១៤​នេះ ប្រើប្រាស់​ថវិកា​សរុប​ជិត ៣០០.០០០​ដុល្លារ​អាមេរិក ក្នុងនោះ​ជំនួយ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ចំនួន ១៩២.០០០​ដុល្លារ ជំនួយឥតសំណង​រប​ស់​រដ្ឋាភិបាល​ជប៉ុន​ចំនួន ៣២.៥៦៤​ដុល្លារ និង​ថវិកាបដិភាគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​៧១.៧៩៨​ដុល្លារ អាមេរិក​។​
​ដែល​បានប្រកាស​ផ្សព្វផ្សាយ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥​បាន​បង្ហាញថា ចំនួន​សហគ្រាស​សរុប​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​៥១៣.៧៥៩ ដោយ​មិន​រាប់ បញ្ចូល សហគ្រាស​តាម​ចិញ្ចើមថ្នល់​នោះឡើយ​។​

សេចក្តីប្រកាស​ព័ត៌មាន ដដែល​ឲ្យ​ដឹងថា ចំនួន​សហគ្រាស​នៅ​កម្ពុជា​កើនឡើង ៥០.៣៩៦​សហគ្រាស ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៤ ហើយ​ចំនួន​អ្នកចូលរួម​ការងារ សរុប​មាន​ចំនួន​១.៨៧៤.៦៧០​នាក់ ដោយ​មិន​រាប់បញ្ចូល​សហគ្រាស​នៅតាម​ចិញ្ចើមផ្លូវ​ឡើយ​។ នៅ​រាជធានី​ភ្នំពេញ​សហគ្រាស​មាន​ច្រើនជាងគេ​បំផុត គឺ​៩៧.២០០​សហគ្រាស ឬ​ស្មើ​១៨,៩% នៃ​ចំនួន​សហគ្រាស​សរុប​ទូទាំងប្រទេស បន្ទាប់មក​គឺ​ខេត្តកំពង់ចាម​មាន​៥៤.២៣១ ឬ​១០,៦% ខេត្តកណ្តាល​មាន​ចំនួន ៣៨.៦៧៩ ឬ​៧,៥% ខេត្តសៀមរាប​មាន​៣៧.៦២២​ឬ​៧,៣% និង​ខេត្តតាកែវ​មាន ៣២.៧៨០ ឬ​៦,៤% ។ រាជធានី​-​ខេត្ត​ទាំង​៥​នេះ​ស្ថិតនៅ​តំបន់​វាលទំនាប​ឬ​រាយ នៅតាម​ដង​បឹង​ទន្លេសាប ដោយបាន​ស្រូបយក​ជាង​៥០% នៃ​ចំនួន​សហគ្រាស សរុប​៕fpm