បំផ្ទុះគ្រាប់បែកក្បែរស្ថានទូតអាមេរិកនៅអាហ្វហ្គានីស្ថាន ស្លាប់មនុស្ស០៤នាក់ របួស២២នាក់
កាប៊ុល៖ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយថា យ៉ាងហោចណាស់មនុស្ស០៤នាក់ និង២២នាក់ទៀតរងរបួស ក្នុងហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតមានឡើង នៅចំកណ្ដាលរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះ។
សារព័ត៌មានដដែលបានបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើង នៅក្បែរស្ថានទូតអាមេរិកប្រចាំរដ្ឋធានីកាប៊ុល ដោយមានគោលដៅលើក្បួនរថយន្ដរបស់កងកម្លាំងអង្គការណាតូ ដែលកំពុងជួយបណ្ដុះបណ្ដាលកម្លាំងអាហ្វហ្គានីស្ថាន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់ ដែលតែងតែដឹកនាំ សកម្មភាពវាយប្រហាររបៀបនេះនៅអាហ្វហ្គានីស្ថាន៕