​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​៦០​នាក់​នៅខណ្ឌចំការមន និង​ខណ្ឌមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន​៦០​នាក់ ចូលមក​ធ្វើការ​ដោយ​គ្មាន​លិខិតឆ្លងដែន និង​សៀវភៅ​ការងារ​ត្រូវបាន​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​នាយកដ្ឋាន​អន្ដោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៧​នេះ ស្ថិតនៅ​ភូមិគ្រឹះ​មហាលាភ ផ្ទះ​លេខ​Bis ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន និង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​ប្រតិបត្តិការ​នេះ​ក្រោម​ការដឹកនាំ​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន និង​ក្រោម​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​បញ្ជាក់ថា ក្រោយ​ត្រួតពិនិត្យ​មាន​ជនបរទេស​ចំនួន​៦០​នាក់ (​ប្រុស​) ជនជាតិ​នី​ហ្សេ​រី​យ៉ា គ្មាន​ឯកសារ​ត្រឹមត្រូវ បាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ប្រក​បរបរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។​
​សម្រាប់​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំងនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​ច្បាប់​៕

fn-2017-05-03-19-55-39-0fn-2017-05-03-19-55-39-1