ស្ដេច​ជួញដូរ​គ្រឿងញៀន​អន្ដរជាតិ​ត្រូវ​ប៉ូលិស​ម៉ិ​ក​ស៊ិ​ក​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2017 ក+ ក-

​ម៉ិ​ក​ស៊ិ​ក​៖​អាជ្ញាធរ​ជាតិ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​បានប្រកាសថា ស្ដេច​គ្រឿងញៀន Damaso Lopez Nunez ដែលជា​ស្ដេច​ជួញដូរ​គ្រឿង​អន្ដរជាតិ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ នៅក្នុង​ទីក្រុង​ម៉ិ​ក​ស៊ិ​ក​។
​នៅក្នុង​សន្និសីទកាសែត​មួយ​របស់​មេបញ្ជាការ​អា​ជ្ញា​ធរ​ជាតិ​ព្រហ្មទណ្ឌ​បានអោយដឹងថា យើង​បានធ្វើការ​ចាប់ខ្លួន​ស្ដេច​គ្រឿងញៀន​អន្ដរជាតិ Damaso Lopez Nunez នៅក្នុង​ភាគ​ឦសាន​នៃ​ទីក្រុង​ម៉ិ​ក​ស៊ិ​ក បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេត​តាមដាន​គេ​ប៉ុន្មាន​ថ្ងៃ​មក​។ ប្រភព​បញ្ជាក់ថា ក្នុង​ប្រតិ​ប​តិ្ត​ការចាប់ខ្លួន​ស្ដេច​ជួញដូរ​គ្រឿង​អន្ដរជាតិ​រូបនេះ​ពុំមាន​ប្រើ​អំពើហិង្សា​ផ្ទុះអាវុធ​ដាក់គ្នា​ឡើយ​។
​គួរ​បញ្ជាក់ថា ស្ដេច​គ្រឿងញៀន Damaso Lopez Nunez គឺជា​មនុស្ស​ដ៏​សំខាន់​របស់​ក្រុម​ឧក្រិដ្ឋ Sinaloa ដែលជា​ក្រុម​ជួញដូរ​គ្រឿងញៀន​អន្ដរជាតិ​ដែល​សហរដ្ឋអាមេរិក​កំពុង​ស្វែងរក​ចាប់ខ្លួន​អស់​រយៈពេល​ជា​យូរ​ផងដែរ​៕

136252016_14937820748541n